ព្រះត្រៃបិដក ភាគ ៣៧

 ​[​៦១១​]​ ​ម្នាល​ព្រាហ្មណ៍​ ​បើស​ម័យ​ណា​ ​បុគ្គល​មានចិត្ត​ដែល​កាម​រាគៈ​មិន​​រួបរឹត​ ​ដែល​កាម​រាគៈ​មិន​គ្រប​សង្កត់​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​នូវ​ការ​រលាស់​កាម​រាគៈ​ ​ដែល​កើត​ហើយ​ ​សម័យ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​នូវ​ប្រយោជន៍​ខ្លួន​ផង​ ​សម័យ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ផង​ ​សម័យ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​នូវ​ប្រយោជន៍​ ​ទាំង​ ​២​ ​ផង​ ​ឯ​មន្ត​ទាំងឡាយ​ ​បើទុកជា​មិន​ស្វាធ្យាយ​ ​អស់​កាលយូរ​ ​ក៏​គង់​ភ្លឺច្បាស់​បាន​ ​មន្ត​ដែល​ស្វាធ្យាយ​ ​ចំា​បាច់​និយាយ​ថ្វី​ ​។​
 [​៦១២​]​ ​ម្នាល​ព្រាហ្មណ៍​ ​បាត្រ​ពេញដោយ​ទឹក​ ​មិន​លាយ​ល័ក្ខ​ ​ឬ​រមៀត​ ​ឬវត្ថុ​មាន​ពណ៌ខៀវ​ ​ឬក៏​វត្ថុ​មាន​ពណ៌​ហង្សបាទ​ទេ​ ​បុរស​មាន​ភ្នែកភ្លឺ​ ​ឆ្លុះមើល​ស្រមោល​មុខ​របស់​ខ្លួន​ ​ក្នុងទឹក​នោះ​ ​គប្បី​ដឹង​ច្បាស់​ ​ឃើញច្បាស់​បាន​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​មានចិត្ត​ ​ដែល​កាម​រាគៈ​មិន​រួបរឹត​ ​ដែល​កាម​រាគៈ​មិន​គ្រប​សង្កត់​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​នូវ​ការ​រលាស់​កាម​រាគៈ​ ​ដែល​កើត​ហើយ​ ​ក្នុង​សម័យ​ណា​ ​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636852179819744571
ទៅកាន់ទំព័រ៖