ព្រះត្រៃបិដក ភាគ ៣៧
មិនរម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះមិនរម្ងាប់នោះជាបច្ច័យក៏មាន ឆន្ទៈរម្ងាប់ក៏មាន វិតក្កៈរម្ងាប់ក៏មាន សញ្ញារម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់នោះជាបច្ច័យក៏មាន សេចក្តីព្យាយាម ប្រព្រឹត្តទៅ ដើម្បីដល់ នូវគុណវិសេស ដែលមិនទាន់បានដល់ក៏មាន កាលបើហេតុនោះមិនទាន់សម្រេចហើយ ការសោយអារម្មណ៍ ព្រោះហេតុមិនសម្រេចនោះ ជាបច្ច័យ ក៏មាន។
[៥១] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា សេក្ខៈ សេក្ខៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ដែលឈ្មោះថា សេក្ខៈនោះ ដោយហេតុប៉ុន្មានយ៉ាង។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសេក្ខសម្មាទិដ្ឋិ។បេ។ ប្រកបដោយសេក្ខសម្មាសមាធិ។ ម្នាលភិក្ខុ ដែលឈ្មោះថាសេក្ខៈ ដោយហេតុប៉ុណ្ណេះឯង។
ID: 636851751958162289
ទៅកាន់ទំព័រ៖