ព្រះត្រៃបិដក ភាគ ៣៧

 ​[​៦១៣​]​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​មានចិត្ត​ដែល​ព្យាបាទ​មិន​រួបរឹត​ ​ដែល​ព្យាបាទ​មិន​គ្រប​សង្កត់​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​នូវ​ការ​រលាស់​ព្យាបាទ​ ​ដែល​កើត​ហើយ​ ​ក្នុង​សម័យ​ណា​ ​ក្នុង​សម័យ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​នូវ​ប្រយោជន៍​ខ្លួន​ផង​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ផង​។​ ​នូវ​ប្រយោជន៍​ទាំង​ ​២​ ​ផង​ ​។​ ​បេ​ ​។​ ​ឯ​មន្ត​ទាំងឡាយ​ ​បើទុកជា​មិន​ស្វាធ្យាយ​ ​អស់​កាលយូរ​ ​ក៏​គង់​ភ្លឺច្បាស់​បាន​ ​មន្ត​ដែល​ស្វាធ្យាយ​ ​ចំា​បាច់​និយាយ​ថ្វី​។​
 [​៦១៤​]​ ​ម្នាល​ព្រាហ្មណ៍​ ​បាត្រ​ពេញដោយ​ទឹក​មិន​ក្តៅ​ ​មិន​ពុះពោរ​ដោយ​ភ្លើង​ ​មិន​ ​មាន​ចំហាយទឹក​ហុយ​ឡើង​ទេ​ ​បុរស​មាន​ភ្នែកភ្លឺ​ ​ឆ្លុះមើល​ស្រមោល​មុខ​របស់​ខ្លួន​ ​ក្នុងទឹក​នោះ​ ​គប្បី​ដឹង​ច្បាស់​ ​ឃើញច្បាស់​បាន​ ​យ៉ាងណាមិញ​ ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​មានចិត្ត​ដែល​ព្យាបាទ​មិន​រួបរឹត​ ​ដែល​ព្យាបាទ​មិន​គ្រប​សង្កត់​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​នូវ​ការ​រលាស់​ព្យាបាទ​ ​ដែល​កើត​ហើយ​ ​ក្នុង​សម័យ​ណា​ ​ក្នុង​សម័យ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​នូវ​ប្រយោជន៍​ខ្លួន​ផង​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ផង​ ​។​ ​នូវ​ប្រយោជន៍​ ​ទាំង​ ​២​ ​ផង​ ​។​ ​បេ​ ​។​ ​ឯ​មន្ត​ទាំងឡាយ​ ​បើទុកជា​មិន​ស្វាធ្យាយ​ ​អស់​កាលយូរ​ ​ក៏​គង់​ភ្លឺច្បាស់​បាន​ ​មន្ត​ដែល​ស្វាធ្យាយ​ ​ចាំបាច់​និយាយ​ថ្វី​ ​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636852180090830077
ទៅកាន់ទំព័រ៖