ព្រះត្រៃបិដក ភាគ ៣៧

 ​[​៦១៧​]​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​មានចិត្ត​ដែល​ឧទ្ធច្ចកុក្កុច្ចៈ​មិន​រួបរឹត​ ​ដែល​ឧទ្ធច្ចកុក្កុច្ចៈ​មិន​គ្រប​សង្កត់​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​នូវ​ការ​រលាស់​ឧទ្ធច្ចកុក្កុច្ចៈ​ដែល​កើត​ហើយ​ ​ក្នុង​សម័យ​ណា​ ​ក្នុង​សម័យ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​នូវ​ប្រយោជន៍​ខ្លួន​ផង​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ផង​ ​។​ ​នូវ​ប្រយោជន៍​ទាំង​ ​២​ ​ផង​ ​។​ ​បេ​ ​។​ ​ឯ​មន្ត​ទាំងឡាយ​ ​បើទុកជា​មិន​ស្វាធ្យាយ​ ​អស់​កាលយូរ​ ​ក៏​គង់​ភ្លឺច្បាស់​បាន​ ​មន្ត​ដែល​ស្វាធ្យាយ​ ​ចំា​បាច់​និយាយ​ថ្វី​។​
 [​៦១៨​]​ ​ម្នាល​ព្រាហ្មណ៍​ ​បាត្រ​ដែល​ពេញដោយ​ទឹក​ ​មិន​ត្រូវ​ខ្យល់បក់​បោក​ ​មិន​រំភើប​ ​មិន​បែក​ ​មិនកើត​ទៅជា​រលក​ទេ​ ​បុរស​មាន​ភ្នែកភ្លឺ​ ​ឆ្លុះមើល​ស្រមោល​មុខ​របស់​ខ្លួន​ ​ក្នុងទឹក​នោះ​ ​គប្បី​ដឹង​ច្បាស់​ ​ឃើញច្បាស់​បាន​ ​មាន​ឧបមា​ដូចម្តេច​មិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636852180567937366
ទៅកាន់ទំព័រ៖