ព្រះត្រៃបិដក ភាគ ៣៧

 [​៦២០​]​ ​ម្នាល​ព្រាហ្មណ៍​ ​បាត្រ​ដែល​ពេញដោយ​ទឹកថ្លា​ ​ស្អាត​មិន​ល្អក់​ ​គេ​ទុកដាក់​ក្នុង​កន្លែង​ភ្លឺ​ ​បុរស​មាន​ភ្នែកភ្លឺ​ ​ឆ្លុះមើល​ស្រមោល​មុខ​របស់​ខ្លួន​ ​ក្នុងទឹក​នោះ​ ​គប្បី​ដឹង​ច្បាស់​ ​ឃើញច្បាស់​បាន​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​មានចិត្ត​ដែល​វិចិកិច្ឆា​មិន​រួបរឹត​ ​ដែល​វិចិកិច្ឆា​មិន​គ្រប​សង្កត់​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​នូវ​ការ​រលាស់​វិចិកិច្ឆា​ ​ដែល​កើត​ហើយ​ ​ក្នុង​សម័យ​ណា​ ​ក្នុង​សម័យ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​នូវ​ប្រយោជន៍​ខ្លួន​ផង​ ​ក្នុង​សម័យ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​នូវ​ប្រយោជន៍​អ្នកដទៃ​ផង​ ​ក្នុង​សម័យ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​នូវ​ប្រយោជន៍​ទាំង​ ​២​ ​ផង​ ​។​ ​ឯ​មន្ត​ទាំងឡាយ​ ​បើទុកជា​មិន​ស្វាធ្យាយ​អស់​កាលយូរ​ ​ក៏​គង់​ភ្លឺច្បាស់​បាន​ ​មន្ត​ដែល​ស្វាធ្យាយ​ ​ចំា​បាច់​និយាយ​ថ្វី​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​ ​។​
 [​៦២១​]​ ​ម្នាល​ព្រាហ្មណ៍​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​ជួនណា​ ​មន្ត​ទាំងឡាយ​ ​បើទុកជា​មិន​ស្វាធ្យាយ​ ​អស់​កាលយូរ​ ​ក៏​គង់​ភ្លឺច្បាស់​បាន​ ​មន្ត​ដែល​ស្វាធ្យាយ​ ​ចំា​បាច់​និយាយ​ថ្វី​ ​។​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636852181091087288
ទៅកាន់ទំព័រ៖