ព្រះត្រៃបិដក ភាគ ៣៧

 ​[​៦២៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​ ​បច្ច័យ​ ​នៃ​ការ​មិនដឹង​ ​មិនឃើញ​ ​តើ​ដូចម្តេច​។​ ​ការ​មិនដឹង​ ​មិនឃើញ​ ​រមែង​មានហេតុ​ ​មាន​បច្ច័យ​ ​ដូចម្តេច​។​
 [​៦២៨​]​ ​ម្នាល​រាជកុមារ​ ​ក្នុង​សម័យ​ដែល​បុគ្គល​មានចិត្ត​ ​ដែល​កាម​រាគៈ​រួបរឹត​ ​ដែល​កាម​រាគៈ​គ្រប​សង្កត់​ ​រមែង​មិនដឹង​ ​មិនឃើញ​ច្បាស់​ ​នូវ​ការ​រលាស់​កាម​រាគៈ​ ​ដែល​ ​កើត​ហើយ​។​ ​ម្នាល​រាជកុមារ​ ​នេះឯង​ ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​នៃ​ការ​មិនដឹង​ ​មិនឃើញ​។​ ​ការ​មិនដឹង​ ​មិនឃើញ​ ​រមែង​មានហេតុ​ ​មាន​បច្ច័យ​ ​យ៉ាងនេះ​។​
 [​៦២៩​]​ ​ម្នាល​រាជកុមារ​ ​មួយទៀត​ ​ក្នុង​សម័យ​ដែល​បុគ្គល​មានចិត្ត​ ​ដែល​ព្យាបាទ​ ​រួបរឹត​ ​ដែល​ព្យាបាទ​គ្រប​សង្កត់​ ​រមែង​មិនដឹង​ ​មិនឃើញ​ច្បាស់​ ​នូវ​ការ​រលាស់​ព្យាបាទ​ ​ដែល​កើត​ហើយ​។​ ​ម្នាល​រាជកុមារ​ ​នេះឯង​ ​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​នៃ​ការ​មិនដឹង​ ​មិនឃើញ​។​ ​ការ​មិនដឹង​ ​មិនឃើញ​ ​រមែង​មានហេតុ​ ​មាន​បច្ច័យ​ ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 636852181923154880
ទៅកាន់ទំព័រ៖