ព្រះត្រៃបិដក ភាគ ៣៧

 ​[​៦៣០​]​ ​ម្នាល​រាជកុមារ​ ​មួយទៀត​ ​ក្នុង​សម័យ​ដែល​បុគ្គល​មានចិត្ត​ ​ដែល​ថីនមិទ្ធៈ​រួបរឹត​។​ ​
 [​៦៣១​]​ ​បុគ្គល​មានចិត្ត​ ​ដែល​ឧទ្ធច្ចកុក្កុច្ចៈ​រួបរឹត​។​
 [​៦៣២​]​ ​បុគ្គល​មានចិត្ត​ ​ដែល​វិចិកិច្ឆា​រួបរឹត​ ​ដែល​វិចិកិច្ឆា​គ្រប​សង្កត់​ ​រមែង​មិនដឹង​ ​មិនឃើញ​ច្បាស់​ ​នូវ​ការ​រលាស់​វិចិកិច្ឆា​ ​ដែល​កើត​ហើយ​ទេ​។​ ​ម្នាល​រាជកុមារ​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​នៃ​ការ​មិនដឹង​ ​មិនឃើញ​។​ ​ការ​មិនដឹង​ ​មិនឃើញ​ ​រមែង​មានហេតុ​ ​មាន​បច្ច័យ​ ​យ៉ាងនេះ​ឯង​។​
 [​៦៣៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម្មបរិយាយ​នេះ​ ​តើ​ឈ្មោះ​ដូចម្តេច​។​ ​ម្នាល​រាជកុមារ​ ​ធម្មបរិយាយ​ទាំង​នុ៎ះ​ ​ឈ្មោះថា​ ​នី​វរ​ណៈ​ ​។​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឲ្យ​ឈ្មោះថា​ ​នី​វរ​ណៈ​ ​សម​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ឲ្យ​ឈ្មោះថា​ ​នី​វរ​ណៈ​ ​សម​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម្បី​បុគ្គល​ ​ដែល​មានតែ​នី​វរ​ណៈ​មួយ​ ​ៗ​ ​គ្រប​សង្កត់​ ​គង់​មិន​គប្បី​ដឹង​ ​មិន​គប្បី​ឃើញច្បាស់​ទៅ​ហើយ​ ​នឹង​បាច់​និយាយ​ថ្វី​ ​ដល់ទៅ​នី​វរ​ណៈ​ធម៌​ ​ទាំង​ ​៥​ ​គ្រប​សង្កត់​។​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636852182228582349
ទៅកាន់ទំព័រ៖