ព្រះត្រៃបិដក ភាគ ៣៧
[៦៣៤] បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុ បច្ច័យ នៃការដឹង ការឃើញ តើដូចម្តេច។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្តេច។
[៦៣៥] ម្នាលរាជកុមារ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ភិក្ខុនោះ ចំរើនសតិសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញច្បាស់ ដោយសារចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការដឹង ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។
[៦៣៦] ម្នាលរាជកុមារ មួយទៀត ភិក្ខុ ។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ភិក្ខុនោះ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញច្បាស់ ដោយសារចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការដឹង ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។
ID: 636852182462995757
ទៅកាន់ទំព័រ៖