ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥២​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ ​មិនមែន​កើតឡើង​ ​ក្រៅអំពី​ការ​កើត​ប្រាកដ​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ទេ​។​ ​ធម៌​ទាំង​ ​៨​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ ​មិនមែន​កើតឡើង​ ​ក្រៅអំពី​ការ​កើត​ប្រាកដ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ទេ​។​ ​
 [​៥៣​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ ​មិនមែន​កើតឡើង​ ​ក្រៅអំពី​វិន័យ​ព្រះ​សុគត​ទេ​។​ ​ធម៌​ទាំង​ ​៨​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ ​មិនមែន​កើតឡើង​ ​ក្រៅអំពី​វិន័យ​ព្រះ​សុគត​ទេ​។​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636851752183885199
ទៅកាន់ទំព័រ៖