ព្រះត្រៃបិដក ភាគ ៣៧
[៦៣៧] បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច ។ ម្នាលរាជកុមារ ធម្មបរិយាយទាំងនេះ ឈ្មោះថា ពោជ្ឈង្គ ។ បពិត្រព្រះដ៏មានព្រះភាគ ឈ្មោះថាពោជ្ឈង្គសមហើយ បពិត្រព្រះសុគត ឈ្មោះពោជ្ឈង្គ សមហើយ បពិត្រអង្គដ៏ចំរើន សូម្បីបុគ្គល ដែលប្រកបដោយពោជ្ឈង្គមួយ ៗ ក៏គប្បីដឹងច្បាស់ ឃើញច្បាស់ទៅហើយ នឹងចាំបាច់និយាយថ្វី ដល់ទៅបុគ្គល ប្រកបដោយពោជ្ឈង្គ ទាំង ៧។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គឡើងភ្នំគិជ្ឈកូដ ក៏មានសេចក្តីលំបាកកាយ លំបាកចិត្ត ( ឥឡូវ ) ខ្ញុំព្រះអង្គ បានរម្ងាប់សេចក្តីលំបាកកាយ និងលំបាកចិត្តនោះហើយ ទាំងធម៌ ខ្ញុំព្រះអង្គ ក៏បានត្រាស់ដឹងច្បាស់ហើយ។
មានឧទានថា
គឺនិយាយអំពីអាហារ អំពីបរិយាយ អំពីភ្លើង អំពីផ្សាយមេត្តា អំពីរឿងសគារវព្រាហ្មណ៍ អំពីរឿងអភយរាជកុមារ សួរប្រស្នានាភ្នំគិជ្ឈកូដ។
ចប់ ពោជ្ឈង្គសំយុត្ត ពោជ្ឈង្គឆដ្ឋក ទី៦។
ID: 636852182896770567
ទៅកាន់ទំព័រ៖