ព្រះត្រៃបិដក ភាគ ៣៧

ពោជ្ឈង្គ​ ​អានាបា​នា​ទិ​បេយ្យាល​


 [​៦៣៨​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អដ្ឋិ​ក​សញ្ញា​(​១​)​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អដ្ឋិ​ក​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ដូចម្តេច​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ដូចម្តេច​ ​ទើប​ជា​គុណជាតិ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ប្រកបដោយ​អដ្ឋិ​ក​សញ្ញា​ ​ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​នូវ​សេចក្តី​ប្រាសចាក​តម្រេក​ ​អាស្រ័យ​នូវ​សេចក្តី​រលត់​ ​បង្អោន​ទៅកាន់​សេចក្តី​លះបង់​។​ ​បេ​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ប្រកបដោយ​អដ្ឋិ​ក​សញ្ញា​ ​ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​នូវ​សេចក្តី​ប្រាសចាក​តម្រេក​ ​អាស្រ័យ​នូវ​សេចក្តី​រលត់​ ​បង្អោន​ទៅកាន់​សេចក្តី​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អដ្ឋិ​ក​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​យ៉ាងនេះ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​យ៉ាងនេះ​ ​ទើប​ជា​គុណជាតិ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​
​(​១​)​ ​ការ​សំគាល់​ថា​ ​រាង​ឆ្អឹង​ ​ៗ​ ​ហៅថា​ ​អដ្ឋិ​ក​សញ្ញា​។​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636852183370827682
ទៅកាន់ទំព័រ៖