ព្រះត្រៃបិដក ភាគ ៣៧

 [​៦៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មរណសញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​។​
 [​៦៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាហា​រេប​ដិ​កូល​សញ្ញា​។​
 [​៦៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​។​
 [​៦៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនិច្ចសញ្ញា​។​
 [​៦៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​និ​ច្ចេ​ ​ទុក្ខ​សញ្ញា​។​
 [​៦៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុ​ក្ខេ​ ​អនត្តសញ្ញា​។​
 [​៦៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បហា​ន​សញ្ញា​។​
 [​៦៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិរាគ​សញ្ញា​។​
 [​៦៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និរោធ​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​បាន​​ធ្វើឲ្យ​ច្រើន​ហើយ​ ​ជា​គុណជាតិ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​និរោធ​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ដូចម្តេច​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​ដូចម្តេច​ ​ទើប​ជា​គុណជាតិ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ប្រកបដោយ​និរោធ​សញ្ញា​។​ ​បេ​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ប្រកបដោយ​និរោធ​សញ្ញា​ ​អាស្រ័យ​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636852185034872860
ទៅកាន់ទំព័រ៖