ព្រះត្រៃបិដក ភាគ ៣៧

​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​នូវ​សេចក្តី​ប្រាសចាក​តម្រេក​ ​អាស្រ័យ​នូវ​ការ​រលត់​ ​បង្អោន​ទៅកាន់​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និរោធ​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​យ៉ាងនេះ​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ​ហើយ​ ​ជា​គុណជាតិ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​
 [​៦៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​និរោធ​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​បណ្តា​ផល​ទាំង​ ​២​ ​ផល​ណាមួយ​ ​ក៏​កើត​ជាក់ស្តែង​ ​គឺ​បាន​អរហត្តផល​ ​ក្នុង​បច្ចុប្បន្ន​ ​ឬ​បើ​ឧបាទាន​នៅ​មាន​សេសសល់​ ​ក៏​គង់​បាន​អនាគាមិផល​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​និរោធ​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ដូចម្តេច​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​ដូចម្តេច​ ​ទើប​បណ្តា​ផល​ទាំង​ ​២​ ​ផល​ណាមួយ​ ​ក៏​កើត​ជាក់ស្តែង​ ​គឺ​បាន​អរហត្តផល​ ​ក្នុង​បច្ចុប្បន្ន​ ​ឬ​បើ​ឧបាទាន​ ​នៅ​មាន​សេសសល់​ ​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636852185251635258
ទៅកាន់ទំព័រ៖