ព្រះត្រៃបិដក ភាគ ៣៧
ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើន យ៉ាងនេះហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។
[៦៦៤] ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា
ID: 636852185461997290
ទៅកាន់ទំព័រ៖