ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៤​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ឯង​ ​ដែល​បរិសុទ្ធិ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ហើយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ ​មិនមែន​កើតឡើង​ ​ក្រៅអំពី​ការ​កើត​ប្រាកដ​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ទេ​។​ ​ធម៌​ទាំង​ ​៨​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ឯង​ ​ដែល​បរិសុទ្ធិ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ហើយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ ​មិនមែន​កើតឡើង​ ​ក្រៅអំពី​ការ​កើត​ប្រាកដ​ ​នៃ​ព្រះ​តថាគត​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ទេ​។​ ​
 [​៥៥​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ឯង​ ​ដែល​បរិសុទ្ធិ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ហើយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ ​មិនមែន​កើតឡើង​ ​ក្រៅអំពី​វិន័យ​ព្រះ​សុគត​ទេ​។​ ​ធម៌​ទាំង​ ​៨​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ឯង​ ​ដែល​បរិសុទ្ធិ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ហើយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ ​មិនមែន​កើតឡើង​ ​ក្រៅអំពី​វិន័យ​ព្រះ​សុគត​ទេ​។​ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636851752415988475
ទៅកាន់ទំព័រ៖