ព្រះត្រៃបិដក ភាគ ៣៧

​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ប្រាសចាក​តម្រេក​ ​អាស្រ័យ​ការ​រលត់​ ​បង្អោន​ទៅកាន់​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ចំរើន​ ​នូវ​ពោជ្ឈង្គ​ទាំង​ ​៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ទាំង​ ​៧​ ​រមែង​ជ្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​យ៉ាងនេះ​ឯង​។​ ​(​គប្បី​សម្តែង​បាលី​ឲ្យ​ពិស្តារ​ ​ដរាបដល់​ការស្វែងរក​ផង​ចុះ​)​។​
 [​៦៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​ ​ទាំង​ ​៥​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​រូប​រាគៈ​ ​១​ ​អរូប​រាគៈ​ ​១​ ​មានះ​ ​១​ ​ឧទ្ធច្ចៈ១​ ​អវិជ្ជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំង​ ​៥​ ​នេះឯង​ ​ហៅថា​ ​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ចំរើន​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​នេះ​ចេញ​។​ ​ចំរើន​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​។​ ​បេ​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ប្រាសចាក​តម្រេក​ ​អាស្រ័យ​ការ​រលត់​ ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636852185870100632
ទៅកាន់ទំព័រ៖