ព្រះត្រៃបិដក ភាគ ៣៧

 ​[​៦៧០​]​ ​ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រាប់​តាំងពី​ពួក​សត្វ​មិន​មាន​ជើង​ក្តី​ ​មាន​ជើង​ ​២ក្តី​ ​មាន​ជើង​ ​៤ក្តី​ ​មាន​ជើង​ច្រើន​ក្តី​ ​បណ្ឌិត​ត្រូវ​ធ្វើឲ្យ​ពិស្តារ​ផង​ចុះ​។​
​ព្រះ​តថាគត​ប្រសើរ​ជាង​សត្វ​ទាំងអស់​ ​១​ ​ស្នាមជើង​ដំរី​ ​ធំជាង​ស្នាមជើង​ ​សត្វ​ទាំងអស់​ ​១​ ​កំពូល​ផ្ទះ​ ​ខ្ពស់​ជាង​គ្រឿងផ្ទះ​ទាំងអស់​ ​១​ ​ក្លិន​ឫស​ស្គា​ ​​ប្រសើរ​ជាង​ក្លិន​ឫស​ទាំងអស់​ ​ ​១​ ​ ​ក្លិន​ខ្លឹមចន្ទន៍​ក្រហម​ ​ប្រសើរ​ជាង​ក្លិន​ ​ខ្លឹម​ទាំងអស់​ ​១​ ​ក្លិន​ផ្កាម្លិះ​ ​ប្រសើរ​ជាង​ក្លិន​ផ្កា​ទាំងអស់​ ​១​ ​សេ្តច​ចក្រពត្តិ​ ​​ប្រសើរ​ជាង​ស្តេច​ទាំងអស់​ ​១​ ​ពន្លឺ​ព្រះចន្ទ​ ​ប្រសើរ​ជាង​ពន្លឺ​ផ្កាយ​ទាំងអស់​ ​១​ ​ព្រះអាទិត្យ​រុងរឿង​ ​ក្នុង​សរទ​សម័យ​ ​ ​១​ ​សំ​ពត់​កាសិ​ក​ពស្ត្រ​ ​ប្រសើរ​ជាង​សំពត់​ទាំងអស់​ ​១​ ​ត្រូវជា​ ​១០​ ​គត់​។​ ​

​​ (​ ​អប្បមាទ​វគ្គ​ ​បណ្ឌិត​ត្រូវ​ធ្វើឲ្យ​ពិស្តារ​ ​តាម​ទំនង​ពោជ្ឈង្គ​ ​នៃ​ពោជ្ឈង្គ​សំយុត្ត​ផង​ចុះ​)​។​

​ចប់​ ​ពោជ្ឈង្គ​សំយុត្ត​ ​អប្បមាទ​វគ្គ​ ​ទី១០​។​

ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636852187990911936
ទៅកាន់ទំព័រ៖