ព្រះត្រៃបិដក ភាគ ៣៧
[៦៧២] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣ យ៉ាង ។ ការស្វែងរក ៣ យ៉ាង តើដូចម្តេចខ្លះ។ ការស្វែងរក ៣ យ៉ាងនោះ គឺ ការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយ ជាមិច្ឆាទិដ្ឋិ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវធ្វើឲ្យពិស្តារផងចុះ។
និយាយអំពីការស្វែងរកផ្សេង ៗ ១ អាសវៈ ១ ភព ១ ទុក្ខតាធម៌ ៣យ៉ាង ១ (កិលេស) ដូចជាសសរខឿន ១ មន្ទិល ១ សេចក្តីលំបាក ១ វេទនា ១ តណ្ហា ១។
(ឯសនាបេយ្យាល នៃពោជ្ឈង្គសំយុត្ត អ្នកប្រាជ្ញទាំងឡាយ ត្រូវសំដែងឲ្យពិស្តារ តាមវិវេកនិស្សិតផងចុះ)។
ចប់ ឯសនាវគ្គ ទី១២។
[៦៧៣] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ឱឃៈនេះ មាន ៤ យ៉ាង ។ ឱឃៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ ឱឃៈ ៤ យ៉ាងនោះ គឺ កាមោឃៈ ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវធ្វើឲ្យពិស្តារផងចុះ។
ID: 636852188903664142
ទៅកាន់ទំព័រ៖