ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៦​]​ ​សាវត្ថី​និទាន​។​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ ​និង​ព្រះ​ភទ្ទៈ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​កុក្កុដា​រាម​ ​ជិត​ក្រុង​បា​ដ​លិ​បុត្ត​។​ ​គ្រានោះ​ ​ព្រះ​ភទ្ទៈ​ដ៏​មាន​អាយុ​ ​ចេញ​ចាកទី​ពួន​សម្ងំ​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​ ​នូវ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ភទ្ទៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​អ​ព្រហ្មចរិយៈ​ ​អ​ព្រហ្មចរិយៈ​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​អ​ព្រហ្មចរិយៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ភទ្ទៈ​ ​ប្រពៃ​ណាស់​ហើយ​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នាល​អាវុសោ​ភទ្ទៈ​ ​ការ​ស្វែង​ប្រស្នា​ ​របស់​អ្នក​ ​ល្អ​ពេក​ណាស់​ ​ប្រាជ្ញា​ក៏​ល្អ​ ​ការសាកសួរ​ក៏​មាន​ទំនង​ល្អ​ ​ម្នាល​អាវុសោ​ភទ្ទៈ​ ​ព្រោះថា​ ​អ្នក​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អានន្ទ​ ​ពាក្យ​ថា​គេ​តែង​និយាយ​ថា​ ​អ​ព្រហ្មចរិយៈ​ ​អ​ព្រហ្មចរិយៈ​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​អ​ព្រហ្មចរិយៈ​ ​តើ​ដូចម្តេច​។​ ​យ៉ាងនេះ​ហើយ​ ​អាវុសោ​។​ ​ម្នាល​អាវុសោ​ ​មិច្ឆាមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​ ​ហៅថា​ ​អ​ព្រហ្មចរិយៈ​។​ ​មិច្ឆាមគ្គ​ ​ទាំង​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​មិច្ឆាទិដ្ឋិ១​។​បេ​។​ ​មិច្ឆាសមាធិ១​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636851752640721329
ទៅកាន់ទំព័រ៖