ព្រះត្រៃបិដក ភាគ ៣៧
និយាយអំពីឱឃៈ ១ យោគៈ ១ ឧបាទាន ១ គន្ថៈ ១ អនុស័យ ១ កាមគុណ ១ នីវរណៈ ១ ខន្ធ ១ ឧទ្ធម្ភាគិយសំយោជនៈ ១។
ចប់ ឱឃវគ្គ ទី១៣។
និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦លើក ទន្លេគង្គា មានទំនាបទៅរកសមុទ្រ ៦លើក ទាំង ៦លើក ២ដងនោះ រួមជា ១២លើក ហេតុនោះ បានជាហៅថា វគ្គ។
(គង្គាបេយ្យាលនៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវសំដែងឲ្យពិស្តារ តាមទំនងរាគៈ ផងចុះ)។
ចប់ វគ្គ ទី១៤។
ព្រះតថាគត ប្រសើរជាងសត្វទាំងអស់ ១ ស្នាមជើងដំរី ធំជាងស្នាមជើងសត្វទាំងអស់ ១ កំពូលផ្ទះ ខ្ពស់ជាងគ្រឿងផ្ទះទាំងអស់ ១ ក្លិនឫសស្គា ប្រសើរជាងក្លិនឫសទាំងអស់ ១ ក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមទាំងអស់ ១ ក្លិនផ្កាម្លិះ ប្រសើរជាងក្លិនផ្កាទាំងអស់ ១ សេ្តចចក្កពត្តិ ប្រសើរជាងស្តេចទាំងអស់ ១ រស្មីព្រះចន្ទ ប្រសើរជាងរស្មីផ្កាយទាំងអស់ ១ ព្រះអាទិត្យ រុងរឿងក្នុងសរទសម័យ ១
ID: 636852189731661501
ទៅកាន់ទំព័រ៖