ព្រះត្រៃបិដក ភាគ ៣៧
សំពត់កាសិកពស្ត្រ ប្រសើរជាងសំពត់ទាំងអស់ ១ ត្រូវជា ១០ គត់។ (អប្បមាទវគ្គ ត្រូវសំដែងឲ្យពិស្តារ តាមទំនងរាគៈផងចុះ)។
ចប់ វគ្គ ទី១៥។
ការងារដែលត្រូវធ្វើដោយកម្លាំង ១ ពីជគាម និងភូតគាម (អាស្រ័យដី ទើបលូតលាស់បាន) ១ នាគ (អាស្រ័យភ្នំហិមពាន្ត ទើបចំរើនធំបាន) ១ ដើមឈើទ្រេតទៅទិសខាងកើត ១ ឆ្នាំងផ្កាប់ ទឹកមិនដែលហូរចូល ១ ចុងស្រួចនៃស្រូវ គេដាក់មិនស្រួល តែងមុតដៃជើង ១ ខ្យល់លើអាកាស រមែងបក់ទៅគ្រប់ទិស ១ អកាលមេឃ បក់ផាត់ផង់ ធូលីឲ្យស្រឡះ ២លើក ចំណងនាវាសមុទ្រ តែងពុកផុយ ១ ផ្ទះសម្រាប់អ្នកដំណើរ ១ ទន្លេគង្គា (ដែលមានទំនាបទៅទិសខាងកើត មិនអាចអ្នកណាបំបែរ ឲ្យមានទំនាបទៅទិសខាងលិចវិញបាន) ១។ (ពលករណីយវគ្គ នៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវធ្វើឲ្យពិស្តារ តាមទំនងរាគៈផងចុះ)។
ចប់ វគ្គ ទី១៦។
ID: 636852190167576434
ទៅកាន់ទំព័រ៖