ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៧​]​ ​បា​ដ​លិ​បុត្ត​និទាន​។​បេ​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​ព្រហ្មចរិយៈ​ ​ព្រហ្មចរិយៈ​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​ព្រហ្មចរិយៈ​ ​តើ​ដូចម្តេច​ ​ទីបំផុត​របស់​ព្រហ្មចរិយៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ភទ្ទៈ​ ​ប្រពៃ​ណាស់​ហើយ​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នាល​អាវុសោ​ភទ្ទៈ​ ​ការស្វែងរក​ប្រស្នា​របស់​អ្នក​ ​ល្អ​ពេក​ណាស់​ ​ប្រាជ្ញា​ក៏​ល្អ​ ​ការសាកសួរ​ក៏​មាន​ទំនង​ល្អ​ ​ម្នាល​អាវុសោ​ភទ្ទៈ​ ​ព្រោះថា​ ​អ្នក​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​​អានន្ទ​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​ព្រហ្មចរិយៈ​ ​ព្រហ្មចរិយៈ​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​ព្រហ្មចរិយៈ​ ​តើ​ដូចម្តេច​ ​ទីបំផុត​របស់​ព្រហ្មចរិយៈ​ ​តើ​ដូចម្តេច​។​ ​យ៉ាងនេះ​ហើយ​ ​អាវុសោ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​ ​ហៅថា​ ​ព្រហ្មចរិយៈ​។​ ​មគ្គ​ទាំង​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​អាវុសោ​ ​ការ​អស់​ទៅ​នៃ​រាគៈ​ ​ការ​អស់​ទៅ​នៃ​ទោសៈ​ ​ការ​អស់​ទៅ​នៃ​មោហៈ​ឯណា​ ​នេះ​ហៅថា​ ​ទីបំផុត​របស់​ព្រហ្មចរិយៈ​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636851752956079366
ទៅកាន់ទំព័រ៖