ព្រះត្រៃបិដក ភាគ ៣៧
មិច្ឆត្តវគ្គ
[៥៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នូវភាវៈខុសផង នូវភាវៈត្រូវផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។
[៦០] ម្នាលភិក្ខុទាំងឡាយ ភាវៈខុស តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវៈខុស។
[៦១] ភាវៈត្រូវ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវៈត្រូវ។
[៦២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវធម៌ ជាអកុសលផង នូវធម៌ជាកុសលផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់នូវធម៌នោះចុះ។
[៦៣] ម្នាលភិក្ខុទាំងឡាយ ធម៌ជាអកុសល តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាអកុសល។
ID: 636851754005139369
ទៅកាន់ទំព័រ៖