ព្រះត្រៃបិដក ភាគ ៣៧

 [​៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជាកុសល​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ជាកុសល​។​ ​
 [​៦៥​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​នូវ​បដិបទា​ខុស​ផង​ ​នូវ​បដិបទា​ត្រូវ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​នូវ​បដិបទា​នោះ​ចុះ​។​ ​
 [​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ខុស​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​មិច្ឆាទិដ្ឋិ​ ​១​។​បេ​។​ ​មិច្ឆាសមាធិ១​។​ ​ម្នាល​ភិ​ក្ខុង​ទាំងឡាយ​ ​នេះ​ហៅថា​ ​បដិបទា​ខុស​។​ ​
 [​៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ត្រូវ​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បដិបទា​ត្រូវ​។​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636851754488667025
ទៅកាន់ទំព័រ៖