ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥​]​ ​ម្នាល​អានន្ទ​ ​អ្នក​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​ម្នាល​អានន្ទ​ ​អ្នក​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​ម្នាល​អានន្ទ​ ​គុណជាត​ឯណា​ ​គឺ​ការ​មាន​មិត្ត​ល្អ​ ​ការ​មាន​សំឡាញ់​ល្អ​ ​ ​និង​ការ​មាន​ក្លើ​ល្អ​ ​គុណជាត​នេះឯង​ ​ចាត់ជា​ព្រហ្មចរិយ​ធម៌​ទាំងមូល​។​ ​ម្នាល​អានន្ទ​ ​ព្រហ្មចរិយ​ធម៌​នេះឯង​ ​ប្រាកដ​ដល់​ភិក្ខុ​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​មាន​ក្លើ​ល្អ​ ​និង​ចំរើន​ ​នូវ​មគ្គ​ ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​និង​ធ្វើឲ្យ​ច្រើន​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​។​ ​
 [​៦​]​ ​ម្នាល​អានន្ទ​ ​ចុះ​ភិក្ខុ​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​មាន​ក្លើ​ល្អ​ ​ចំរើន​ ​នូវ​មគ្គ​ ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​ ​នូវ​សេចក្តី​រលត់​ ​មាន​កិរិយា​បង្អោន​ទៅ​ ​ដើម្បី​លះបង់​ ​ចំរើន​នូវ​សម្មាសង្កប្បៈ​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងប់ស្ងាត់​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាវាចា​។​បេ​។​ ​ចំរើន​ ​នូវ​សម្មា​កម្មន្តៈ​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាអាជីវៈ​។​បេ​។​ ​ចំរើន​នូវ​សម្មា​វាយាមៈ​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសតិ​។​បេ​។​ ​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636851744389689397
ទៅកាន់ទំព័រ៖