ព្រះត្រៃបិដក ភាគ ៣៧

 ​[​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អរិយ​សម្មាសមាធិ​ ​ប្រកបដោយ​បច្ច័យ​ ​ប្រកបដោយ​បរិក្ខារ​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​
 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាវៈ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ​ដែល​ប្រកបដោយ​បរិក្ខារ​ ​ដោយ​អង្គ​ទាំង៧នេះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អរិយ​សម្មាសមាធិ​ ​ប្រកបដោយ​បច្ច័យ​ផង​ ​ប្រកបដោយ​បរិក្ខារ​ផង​។​ ​
 [​៨៤​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន៣យ៉ាង​។​ ​វេទនា៣​ ​តើ​ដូចម្តេច​។​ ​គឺ​វេទនា​ជា​សុខ១​ ​វេទនា​ជា​ទុក្ខ១​ ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ ​មាន៣យ៉ាងនេះ​ឯង​។​ ​
 [​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​គប្បី​ចំរើន​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​វេទនា​ ​ទាំង៣នេះ​។​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ដ៏​ប្រសើរ​ ​ប្រកប​ដោ​យង្គ​ ​៨​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​វេទនា​ ​ទាំង៣នេះឯង​។​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636852073910406904
ទៅកាន់ទំព័រ៖