ព្រះត្រៃបិដក ភាគ ៣៧

 ​[​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​អ្នកប្រតិបត្តិ​ខុស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឃើញ​ខុស១​។​បេ​។​ ​ជា​អ្នក​តាំងចិត្ត​ខុស១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​អ្នកប្រតិបត្តិ​ខុស​។​ ​
 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​អ្នកប្រតិបត្តិ​ត្រូវ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឃើញត្រូវ១​។​បេ​។​ ​ជា​អ្នក​តាំងចិត្ត​ត្រូវ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ្នកប្រតិបត្តិ​ត្រូវ​។​ ​
 [​៩៥​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដែល​បុគ្គល​ទាំងឡាយ​ឯណា​នីមួយ​ ​លះបង់​ហើយ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​មាន​ប្រក្រតី​ដល់​នូវ​ការ​អស់​ទៅ​ ​នៃ​កង​ទុក្ខ​ ​ដោយ​ប្រពៃ​ ​បុគ្គល​ទាំងនោះ​ ​ក៏​លះបង់​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដែល​បុគ្គល​ទាំងឡាយ​ឯណា​នីមួយ​ ​ប្រារព្ធ​ហើយ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​មាន​ប្រក្រតី​ ​ដល់​នូវ​ការ​អស់​ទៅ​ ​នៃ​កង​ទុក្ខ​ដោយ​ប្រពៃ​ ​បុគ្គល​ទាំងនោះ​ ​ក៏​ឈ្មោះថា​ ​ប្រារព្ធ​ហើយ​ដែរ​។​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636852075185119813
ទៅកាន់ទំព័រ៖