ព្រះត្រៃបិដក ភាគ ៣៧
[៩៦] ម្នាលភិក្ខុទាំងឡាយ ចុះអរិយមគ្គ ប្រកបដោយអង្គ ៨ តើដូចម្តេច។ អ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ លះបង់ហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី ដល់នូវការអស់ទៅ នៃកងទុក្ខ ដោយប្រពៃ បុគ្គលទាំងនោះ ក៏លះបង់ហើយដែរ។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ ប្រារព្ធហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី ដល់នូវការអស់ទៅ នៃកងទុក្ខ ដោយប្រពៃ បុគ្គលទាំងនោះ ក៏ឈ្មោះថា ប្រារព្ធហើយដែរ។
[៩៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទំាងឡាយ ធម៌ទាំង ៨ យ៉ាងនេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្ត ទៅកាន់ព្រះនិព្វាន។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្ត ទៅកាន់ព្រះនិព្វាន។
ID: 636852075432123941
ទៅកាន់ទំព័រ៖