ព្រះត្រៃបិដក ភាគ ៣៧
ព្រះដ៏មានព្រះភាគ បានត្រាស់នូវព្រះពុទ្ធដីកានេះហើយ ព្រះសុគត លុះត្រាស់នូវព្រះពុទ្ធដីកានេះហើយ លំដាប់នោះ ព្រះសាស្តា ទើបទ្រង់ត្រាស់ នូវព្រះពុទ្ធដីការនេះ តទៅទៀតថា។
[៩៨] ក្នុងពួកមនុស្ស ជនទាំងឡាយឯណា ដល់នូវត្រើយ គឺព្រះនិព្វាន ជនទាំងឡាយនោះ មានប្រមាណតិចទេ ចំណែកពួកសត្វដទៃ ក្រៅពីនេះ តែងសសៀរទៅតាមច្រាំង (វដ្តសង្សារ)។ មួយទៀត ពួកជនណា មានប្រក្រតីប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគត ត្រាស់ប្រពៃហើយ ពួកជននោះ នឹង (ឆ្លង) នូវវដ្តៈ ជាលំនៅនៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក ហើយដល់នូវត្រើយ គឺព្រះនិព្វាន។ បណ្ឌិត គប្បីលះធម៌ខ្មៅ ញ៉ាំងធម៌ស ឲ្យចំរើន ហើយគប្បីចេញចាកអាល័យ គឺវដ្តៈ អាស្រ័យព្រះនិព្វាន ដែលមិនមានអាល័យ គួរលះកាមទាំងឡាយចេញ ហើយជាអ្នកមិនមានកង្វល់ ប្រាថ្នា នូវសេចក្តីត្រេកអរក្នុងវិវេក ដែលសត្វត្រេកអរបានដោយកម្រ
ID: 636852075698959203
ទៅកាន់ទំព័រ៖