ព្រះត្រៃបិដក ភាគ ៣៧
បណ្ឌិត គួរធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងចិត្ត។ ចិត្តដែលបណ្ឌិតពួកណា អប់រំល្អប្រពៃហើយ ក្នុងអង្គនៃធម៌ ជាគ្រឿងត្រាស់ដឹងទំាងឡាយ បណ្ឌិតទាំងឡាយឯណា អ្នកត្រេកអរ ក្នុងការលះបង់ នូវសេចក្តីប្រកាន់ ដោយឥតមានសេចក្តីប្រកាន់ បណ្ឌិតនោះ ឈ្មោះថា អ្នកមានអាសវៈអស់ហើយ មានសេចក្តីរុងរឿង បរិព្វានក្នុងលោកហើយ។
[៩៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវសាមញ្ញគុណ និងផល របស់សាមញ្ញគុណទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់សេចក្តីនោះចុះ។
[១០០] ម្នាលភិក្ខុទាំងឡាយ ចុះសាមញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាមញ្ញគុណ។
[១០១] ម្នាលភិក្ខុទាំងឡាយ ចុះផលរបស់សាមញ្ញគុណទាំងឡាយ តើដូចម្តេច។ គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផលរបស់សាមញ្ញគុណទាំងឡាយ។
ID: 636852076383368349
ទៅកាន់ទំព័រ៖