ព្រះត្រៃបិដក ភាគ ៣៧

 ​[​១០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ព្រហ្មញ្ញ​គុណ​ ​តើ​ដូចម្តេច​។​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​។​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ឃើញត្រូវ១​។​បេ​។​ ​សេចក្តី​តាំងចិត្ត​ត្រូវ​​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ព្រហ្មញ្ញ​គុណ​។​ ​
 [​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ផល​របស់​ព្រហ្មញ្ញ​គុណ​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​គឺ​សោតាបត្តិផល១​ ​សកទាគាមិផល១​ ​អនាគាមិផល១​ ​អរហត្តផល១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ផល​របស់​ព្រហ្មញ្ញ​គុណ​ទាំងឡាយ​។​ ​
 [​១០៨​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​នូវ​ព្រហ្មញ្ញ​គុណ​ ​ ​និង​ប្រយោជន៍​ ​នៃ​ព្រហ្មញ្ញ​គុណ​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​នូវ​សេចក្តី​នោះ​ចុះ​។​ ​
 [​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ព្រហ្មញ្ញ​គុណ​ ​តើ​ដូចម្តេច​។​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​។​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ឃើញត្រូវ១​។​បេ​។​ ​សេចក្តី​តាំងចិត្ត​ត្រូវ​​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ព្រហ្មញ្ញ​គុណ​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636852077095799098
ទៅកាន់ទំព័រ៖