ព្រះត្រៃបិដក ភាគ ៣៧

 ​[​១១៤​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​នូវ​ព្រហ្មចរិយៈ​ ​ ​និង​ប្រយោជន៍​ ​របស់​ព្រហ្មចរិយៈ​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​នូវ​សេចក្តី​នោះ​ចុះ​។​ ​
 [​១១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ព្រហ្មចរិយៈ​ ​តើ​ដូចម្តេច​។​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​។​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ឃើញត្រូវ១​។​បេ​។​ ​សេចក្តី​តាំងចិត្ត​ត្រូវ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ព្រហ្មចរិយៈ​។​ ​
 [​១១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រយោជន៍​ ​នៃ​ព្រហ្មចរិយៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ឯណា​ ​ជាទី​អស់​ទៅ​ ​នៃ​រាគៈ​ ​ជាទី​អស់​ទៅ​នៃ​ទោសៈ​ ​ជាទី​អស់​ទៅ​នៃ​មោហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រយោជន៍​ ​នៃ​ព្រហ្មចរិយៈ​។​ ​

​ចប់​ ​បដិបត្តិ​វគ្គ​ ​ទី៤​។​

ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636852077739815934
ទៅកាន់ទំព័រ៖