ព្រះត្រៃបិដក ភាគ ៣៧

 ​[​១២២​]​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​កាល​វែងឆ្ងាយ​។​បេ​។​ ​​
 [​១២៣​]​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​បេ​។​ ​
 ​[​១២៤​]​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ផល​នៃ​វិជ្ជា​ ​ ​និង​វិមុត្តិ​។​បេ​។​ ​
 [​១២៥​]​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​ញាណទស្សនៈ​។​បេ​។​ ​
 [​១២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​គប្បី​សួរ​ពួក​អ្នក​យ៉ាងនេះ​ថា​មា្នល​អ្នក​ដ៏​មាន​អាយុ​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះសមណគោតម​ ​មានប្រយោជន៍​អ្វី​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ពួក​អ្នក​ ​ដែលគេ​សួរ​ ​យ៉ាងនេះ​ហើយ​ ​គប្បី​ដោះស្រាយ​ ​ដល់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​អនុ​បាទា​បរិនិព្វាន​។​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636852079021969269
ទៅកាន់ទំព័រ៖