ព្រះត្រៃបិដក ភាគ ៣៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​បរិបូណ៌​ ​ដោយ​យោនិសោ​មនសិ​កា​រៈ​ ​នេះ​ជា​ប្រធាន​ ​នេះ​ជា​បុព្វនិមិត្ត​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ញ៉ាំង​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​កើតឡើង​ ​ដល់​ភិក្ខុ​ដោយ​ប្រការ​ ​យ៉ាងនេះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នេះ​ ​ជាទី​សង្ឃឹម​របស់​ភិក្ខុ​ ​ដែល​បរិបូណ៌​ ​ដោយ​យោនិសោ​មនសិ​កា​រៈ​ ​ភិក្ខុ​នោះ​ ​នឹង​ចំរើន​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នឹង​ធ្វើ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​។​ ​
 ​[​១៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ដែល​បរិបូណ៌​ ​ដោយ​យោនិសោ​មនសិ​កា​រៈ​ ​រមែង​ចំរើន​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​រមែង​ធ្វើ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​ចំរើន​សេចក្តី​ឃើញត្រូវ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​ក្នុង​ការ​លះ​។​បេ​។​ ​រមែង​ចំរើន​សេចក្តី​តាំងចិត្ត​ត្រូវ​ ​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​ ​ក្នុង​ការ​លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ដែល​ដល់​ព្រម​ ​ដោយ​យោនិសោ​មនសិ​កា​រៈ​ ​រមែង​ចំរើន​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​រមែង​ធ្វើ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636852080482902829
ទៅកាន់ទំព័រ៖