ព្រះត្រៃបិដក ភាគ ៣៧

​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មាន​មិត្ត​ល្អ​ ​រមែង​ចំរើន​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​រមែង​ធ្វើ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​ ​
 [​១៤០​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រះ​ឡើង​នៃ​អរុណ​ ​នេះ​ជា​ប្រធាន​ ​នេះ​ជា​បុព្វនិមិត្ត​ ​នៃ​ព្រះអាទិត្យ​ ​ដែល​រះ​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​បរិបូណ៌​ ​ដោយ​សីល​ ​នេះ​ជា​ប្រធាន​ ​នេះ​ជា​បុព្វនិមិត្ត​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ញ៉ាំង​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​កើតឡើង​ ​ដល់​ភិក្ខុ​ ​ដោយ​ប្រការ​យ៉ាងនេះ​ដែរ​។​បេ​។​ ​
 [​១៤១​]​ ​គឺ​ការ​បរិបូណ៌​ដោយ​សេចក្តី​ពេញចិត្ត​។​បេ​។​ ​
 [​១៤២​]​ ​គឺ​ការ​បរិបូណ៌​ដោយចិត្ត​ជ្រះថ្លា​។​បេ​។​ ​
 [​១៤៣​]​ ​គឺ​ការ​បរិបូណ៌​ដោយ​ការ​ឃើញ​។​បេ​។​ ​
 [​១៤៤​]​ ​គឺ​ការ​បរិបូណ៌​ដោយ​សេចក្តី​មិន​ប្រមាទ​។​បេ​។​ ​
 [​១៤៥​]​ ​សាវត្ថី​និទាន​។​ ​គឺ​ការ​បរិបូណ៌​ ​ដោយ​យោនិសោ​មនសិ​កា​រៈ​។​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636852081159511529
ទៅកាន់ទំព័រ៖