ព្រះត្រៃបិដក ភាគ ៣៧
ការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
[១៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង។ ធម៌១ តើដូចម្តេច។ គឺការបរិបូណ៌ ដោយសីល។បេ។
[១៥០] គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត។បេ។
[១៥១] គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា។បេ។
[១៥២] គឺការបរិបូណ៌ដោយការឃើញ។បេ។
[១៥៣] គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ។បេ។
[១៥៤] សាវត្ថីនិទាន។ គឺការបរិបូណ៌ ដោយយោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
ID: 636852082434074430
ទៅកាន់ទំព័រ៖