ព្រះត្រៃបិដក ភាគ ៣៧
[១៥៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវ
អរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
[១៥៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង។ ធម៌១ តើដូចម្តេច។ គឺការបរិបូណ៌ដោយសីល។បេ។
[១៥៩] គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត។បេ។
[១៦០] គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា។បេ។
ID: 636852083035978857
ទៅកាន់ទំព័រ៖