ព្រះត្រៃបិដក ភាគ ៣៧

 ​[​១៦១​]​ ​គឺ​ការ​បរិបូណ៌​ដោយ​ការ​ឃើញ​។​បេ​។​ ​
 ​[​១៦២​]​ ​គឺ​ការ​បរិបូណ៌​ដោយ​សេចក្តី​មិន​ប្រមាទ​។​បេ​។​ ​
 ​[​១៦៣​]​ ​សាវត្ថី​និទាន​។​ ​គឺ​ការ​បរិបូណ៌​ដោយ​យោនិសោ​មនសិ​កា​រៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នេះ​ ​ជាទី​សង្ឃឹម​របស់​ភិក្ខុ​ ​ដែល​ជា​អ្នក​បរិបូណ៌​ ​ដោយ​យោនិសោ​មនសិ​កា​រៈ​ ​ភិក្ខុ​នោះ​ ​នឹង​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នឹង​ធ្វើ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​។​ ​
 ​[​១៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ដែល​ជា​អ្នក​បរិបូណ៌​ ​ដោយ​យោនិសោ​មនសិ​កា​រៈ​ ​រមែង​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​រមែង​ធ្វើ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​ចំរើន​សេចក្តី​ឃើញត្រូវ​។​បេ​។​ ​រមែង​ចំរើន​សេចក្តី​តាំងចិត្ត​ត្រូវ​ ​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ជា​អ្នក​បរិបូណ៌​ ​ដោយ​យោនិសោ​មនសិ​កា​រៈ​ ​រមែង​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​រមែង​ធ្វើ​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​ ​

​ចប់​ ​ឯក​ធម្ម​បេយ្យាល​ ​ទី៧​។​

ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636852083371638055
ទៅកាន់ទំព័រ៖