ព្រះត្រៃបិដក ភាគ ៣៧
នាហន្តឯកធម្មបេយ្យាល
[១៦៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើងឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ដែលកើតឡើងហើយ ដល់នូវការពេញបរិបូណ៌ ដោយភាវនាក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញធម៌ដទៃ) ដូចជាការមានមិត្តល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៦៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់
ID: 636852083882277262
ទៅកាន់ទំព័រ៖