ព្រះត្រៃបិដក ភាគ ៣៧

​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​ ​ក្នុង​ការ​លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ជា​អ្នកមាន​មិត្ត​ល្អ​ ​រមែង​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​រមែង​ធ្វើ​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​ ​
 ​[​១៦៧​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពិចារណា​មិនឃើញ​ ​នូវ​ធម៌​ដទៃ​សូម្បី​មួយ​ ​ដែល​ជាហេតុ​ឲ្យ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ឲ្យ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដែល​កើតឡើង​ហើយ​ ​ដល់​នូវ​ការ​ពេញ​បរិបូណ៌​ ​ដោយ​ភាវនា​បាន​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​តថាគត​ ​ពិចារណា​មិនឃើញ​ធម៌​ដទៃ​)​ ​ដូចជា​ការ​បរិបូណ៌​ ​ដោយ​សីល​នេះ​ឡើយ​។​បេ​។​ ​
​​ [​១៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ការ​បរិបូណ៌​ ​ដោយ​សេចក្តី​ពេញចិត្ត​នេះ​​ឡើយ​។​បេ​។​ ​
 [​១៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ការ​បរិបូណ៌​ ​ដោយចិត្ត​ជ្រះថ្លា​នេះ​ឡើយ​។​បេ​។​ ​
 [​១៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ការ​បរិបូណ៌​ ​ដោយ​ការ​ឃើញ​នេះ​ឡើយ​។​បេ​។​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636852084249958292
ទៅកាន់ទំព័រ៖