ព្រះត្រៃបិដក ភាគ ៣៧

 ​[​១៧៤​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពិចារណា​មិនឃើញ​ ​នូវ​ធម៌​ដទៃ​សូម្បី​មួយ​ ​ដែល​ជាហេតុ​ឲ្យ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ឲ្យ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដែល​កើតឡើង​ហើយ​ ​ដល់​នូវ​ការ​ពេញ​បរិបូណ៌​ ​ដោយ​ភាវនា​បាន​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​តថាគត​ ​ពិចារណា​មិនឃើញ​ធម៌​ដទៃ​)​ ​ដូចជា​ការ​មាន​មិត្ត​ល្អ​នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នេះ​ ​ជាទី​សង្ឃឹម​របស់​ភិក្ខុ​ ​ដែល​ជា​អ្នកមាន​មិត្ត​ល្អ​ ​ភិក្ខុ​នោះ​ ​នឹង​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នឹង​ធ្វើ​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​។​ ​
 ​[​១៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ដែល​ជា​អ្នកមាន​មិត្ត​ល្អ​ ​រមែង​ចំរើន​ ​នូវ​​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​រមែង​ធ្វើ​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​ចំរើន​សេចក្តី​ឃើញត្រូវ​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​បេ​។​ ​រមែង​ចំរើន​សេចក្តី​តាំងចិត្ត​ត្រូវ​ ​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636852084750416917
ទៅកាន់ទំព័រ៖