ព្រះត្រៃបិដក ភាគ ៣៧
មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
[១៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ កើតឡើងហើយ ដល់នូវការពេញបរិបូណ៌ ដោយភាវនាក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញធម៌ដទៃ) ដូចជាការបរិបូណ៌ ដោយសីលនេះឡើយ។បេ។
[១៧៧] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីពេញចិត្តនេះឡើយ។បេ។
[១៧៨] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយចិត្តជ្រះថ្លានេះឡើយ។បេ។
[១៧៩] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយការឃើញនេះឡើយ។បេ។
ID: 636852085063104802
ទៅកាន់ទំព័រ៖