ព្រះត្រៃបិដក ភាគ ៣៧
[១៨០] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីមិនប្រមាទនេះឡើយ។បេ។
[១៨១] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយយោនិសោមនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
[១៨២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ
ID: 636852085376852747
ទៅកាន់ទំព័រ៖