ព្រះត្រៃបិដក ភាគ ៣៧

​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​ ​ក្នុង​ការ​លះ​។​បេ​។​ ​រមែង​ចំរើន​សេចក្តី​តាំងចិត្ត​ត្រូវ​ ​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​ ​ក្នុង​ការ​លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​កាល​ធ្វើ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​រមែង​បង្អោន​ ​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ក៏​ដូច្នោះឯង​។​ ​
 ​[​១៨៥​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទន្លេ​យមុនា​ជា​ធម្មជាតិ​ហូរ​ទៅកាន់​ទិសខាងកើត​ទេរ​ទៅកាន់​ទិសខាងកើត​ ​ជ្រាល​ទៅកាន់​ទិសខាងកើត​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ឧបមេយ្យ​ ​ក៏​ដូច្នោះឯង​។​បេ​។​ ​
 ​[​១៨៦​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទន្លេ​អចិរ​វតី​ ​ជា​ធម្មជាតិ​ហូរ​ទៅកាន់​ទិសខាងកើត​ ​ទេរ​ទៅកាន់​ទិសខាងកើត​ ​ជ្រាល​ទៅកាន់​ទិសខាងកើត​ ​ដូចម្តេច​​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ឧបមេយ្យ​ ​ក៏​ដូច្នោះឯង​។​បេ​។​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636852086463654909
ទៅកាន់ទំព័រ៖