ព្រះត្រៃបិដក ភាគ ៣៧

 [​១៨៧​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទន្លេ​សរភូ​ ​ជា​ធម្មជាតិ​ហូរ​ទៅកាន់​ទិសខាងកើត​ ​ទេរ​ទៅកាន់​ទិសខាងកើត​ ​ជ្រាល​ទៅកាន់​ទិសខាងកើត​ ​ដូចម្តេច​​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ឧបមេយ្យ​ ​ក៏​ដូច្នោះឯង​។​បេ​។​ ​
 ​[​១៨៨​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទន្លេ​មហី​ ​ជា​ធម្មជាតិ​ហូរ​ទៅកាន់​ទិសខាងកើត​ ​ទេរ​ទៅកាន់​ទិសខាងកើត​ ​ជ្រាល​ទៅកាន់​ទិសខាងកើត​ ​យ៉ាងណា​​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ឧបមេយ្យ​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​
 [​១៨៩​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទន្លេ​ធំៗ​ណាមួយ​។​ ​គឺ​ណាខ្លះ​។​ ​គឺ​ទន្លេ​គង្គា១​ ​យមុនា១​ ​អចិរ​វតី១​ ​សរភូ១​ ​មហី១​ ​ទន្លេ​ទាំងអស់​នោះ​ ​ជា​ធម្មជាតិ​ហូរ​ទៅកាន់​ទិសខាងកើត​ ​ទេរ​ទៅកាន់​ទិសខាងកើត​ ​ជ្រាល​ទៅកាន់​ទិសខាងកើត​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​កាល​ធ្វើ​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​រមែង​បង្អោន​ ​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ក៏​ដូច្នោះឯង​។​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636852086803694358
ទៅកាន់ទំព័រ៖