ព្រះត្រៃបិដក ភាគ ៣៧

​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​ក្នុង​ការ​លះ​។​បេ​។​ ​រមែង​ចំរើន​សេចក្តី​តាំងចិត្ត​ត្រូវ​ ​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​ក្នុង​ការ​លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​កាល​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​កាល​ធ្វើ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​រមែង​បង្អោន​ ​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ក៏​ដូច្នោះឯង​។​ ​
 គង្គា​បេយ្យាល​វារៈ​ ​សរសេរ​ដោយសង្ខេប​ទេ​ ​អ្នកប្រាជ្ញ​ ​គួរឲ្យ​ពិស្តារ​ ​ក្នុង​បេយ្យាល​ផង​ចុះ​។​ ​

​ឧទ្ទាន​នៃ​គង្គា​បេយ្យាល​នោះ​ ​គឺ​


​ពោល​អំពី​ទន្លេ​ហូរ​ទៅកាន់​ទិសខាងកើត​ ​មាន៦លើក​ ​អំពី​ទន្លេ​ហូរ​ទៅកាន់​សមុទ្រ​ ​មាន៦លើក​ ​រួម​ជា​ធម៌​ ​មាន១២លើក​ ​ព្រោះហេតុនោះ​ ​ទើប​ហៅថា​ ​មួយ​វគ្គ​។​ ​និយាយ​អំពី​មគ្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​ដូច​ទន្លេ​ ​ដែល​ហូរ​ទៅកាន់​ទិសខាងកើត​ ​មាន​ក្នុង​គង្គា​បេយ្យាល​ ​រួម​ជា១២លើក​ ​ចាត់ថា​ចប់​ឧបមា​ទី១​។​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636852088027324345
ទៅកាន់ទំព័រ៖