ព្រះត្រៃបិដក ភាគ ៣៧

 ​[​២០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​កាល​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​កាល​ធ្វើ​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​រមែង​បង្អោន​ ​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​ចំរើន​សេចក្តី​ឃើញត្រូវ​ ​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​បេ​។​ ​រមែង​ចំរើន​សេចក្តី​តាំងចិត្ត​ត្រូវ​ ​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​កាល​ធ្វើ​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​រមែង​បង្អោន​ ​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ក៏​ដូច្នោះឯង​។​ ​
 [​២០៨​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ទន្លេ​យមុនា​ ​ជា​ធម្មជាតិ​ហូរ​ទៅកាន់​សមុទ្រ​ ​ទេរ​ទៅកាន់​សមុទ្រ​ ​ជ្រាល​ទៅកាន់​សមុទ្រ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​​ទាំងឡាយ​ ​សេចក្តី​ឧបមេយ្យ​ ​ក៏​ដូច្នោះឯង​។​បេ​។​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636852089445525462
ទៅកាន់ទំព័រ៖