ព្រះត្រៃបិដក ភាគ ៣៧

សុត្តន្ត​បិដក​
​សំយុត្ត​និកាយ​ ​មហា​វារ​វគ្គ​ ​
​នវម​ភាគ​


​សូម​នមស្ការ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​ ​

​អវិជ្ជា​វគ្គ​

 ​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ ​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​ ​ដូច្នេះ​។​
ទំព័រទី ១ | បន្ទាប់
ID: 636851743592603806
ទៅកាន់ទំព័រ៖