ព្រះត្រៃបិដក ភាគ ៣៧

​ឱឃ​វគ្គ​


 [​៣៣៣​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឱឃៈ​ ​(​អន្លង់​)​ ​នេះ​ ​មាន៤យ៉ាង​។​ ​ឱឃៈ​ ​មាន៤យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាមោឃៈ១​ ​ភវោឃៈ១​ ​ទិដ្ឋោឃៈ១​ ​អវិជ្ជោឃៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឱឃៈ​ ​មាន៤យ៉ាងនេះ​ឯង​។​ ​
​[​៣៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឱឃៈ៤យ៉ាងនេះ​ឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​(​បណ្ឌិត​គប្បី​ពង្រីក​សេចក្តី​ ​ឲ្យ​ពិស្តារ​ ​ដូចសេចក្តី​ស្វែងរក​ផង​ចុះ​)​។​ ​

 [​៣៣៥​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោ​គៈ​ ​(​កិលេស​ជា​គ្រឿង​ ​ប្រកប​)​ ​នេះ​ ​មាន៤យ៉ាង​។​ ​យោ​គៈ​ ​មាន៤យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាម​យោ​គៈ១​ ​ភវ​យោ​គៈ១​ ​ទិដ្ឋិ​យោ​គៈ១​ ​អវិជ្ជា​យោ​គៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោ​គៈ​ ​មាន៤យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636852117759454926
ទៅកាន់ទំព័រ៖