ព្រះត្រៃបិដក ភាគ ៣៧

​នីវរណ​វគ្គ​


 [​៤៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ឯណា​នីមួយ​ ​ជាកុសល​ ​ជា​ចំណែក​កុសល​ ​ជា​បក្ខពួក​កុសល​ ​ធម៌​ទាំងអស់​នោះ​ ​មាន​សេចក្តី​មិន​ប្រមាទ​ ​ជា​ឫសគល់​ ​ជាទី​ប្រជុំ​ចុះ​ ​ក្នុង​សេចក្តី​មិន​ប្រមាទ​ ​សេចក្តី​មិន​ប្រមាទ​ ​ប្រាកដជា​កំពូល​ ​នៃ​កុសលធម៌​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នោះ​ ​នឹង​ប្រាកដ​ ​ដល់​ភិក្ខុ​ដែល​មិន​ប្រមាទ​ ​ភិក្ខុ​នោះ​ ​នឹង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទំាង៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧ប្រការ​។​ ​
 [​៤៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​ប្រមាទ​ ​រមែង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​វិវេក​ ​អាស្រ័យ​ ​នូវ​វិ​រាគៈ​ ​អាស្រ័យ​ ​នូវ​និរោធ​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​បេ​។​ ​ចំរើន​ ​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​វិវេក​ ​អាស្រ័យ​ ​នូវ​វិ​រាគៈ​ ​អាស្រ័យ​ ​នូវ​និរោធ​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ប្រមាទ​ ​រមែង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636852151515635669
ទៅកាន់ទំព័រ៖